អ្នកគាំទ្រចាប់ផ្តើមតាមដានសំបុត្រយន្តហោះហើយពេលនេះ!! ដំណើរកំសាន្តជើងក្រោយដឹងតែគេចមិនផុតទេបើផ្អែមម្លឹងៗ!
បានធ្វើអោយហ្វែនទន្ទឹមរងចាំអស់ជាច្រើនខែហើយសម្រាប់គូរបស់កញ្ញា urassayas និងតួឯកប្រុស kugimiyas ដែលមិនព្រមបញ្ចេញសកម្មភាពគួរអោយសង្ស័យអ្វីទាំងអស់បន្ទាប់ពីដំណើរកំសាន្តជាមួយមិត្តសំលាញ់រួម។ បណ្តាលអោយអ្នកគាំទ្រគិតថាតារាប្រុសនិងរៀបគម្រោងសុំមិត្តស្រីរៀបកានៅក្នុងប្រទេសថៃវិញ!

ហើយមួយរយ:ចុងក្រោយនេះហ្វែនៗនាំគ្នាបុកពោះកាន់តែខ្លាំងពីព្រោះទាំងពីរនាក់ចេញក្រៅបង្កើនភាពរ៉ូមែនអោយគ្នាទៅវិញទៅមកទិកញឹកញ៉ាប់ ដូចជាថ្មីៗនែះកញ្ញា urassayas ទើបតែបានផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយរូបអ៊ិម៉ូជិដំណាងអោយ Celebration ” ✨🕺🏻💃🏻✨” យ៉ាងផ្អែមល្ហែម។

ឃើញរូបភាពហើយអ្នកគាំទ្រម្នាក់ៗនាំគ្នារំជើបរំជួល ចូលមកខមមិនរូបបេះដូង ហើយនាំគ្នាស្នើរសុំអោយតារាប្រុសស្រីប្រញ៉ាប់ចាត់ចែងរឿងថ្ងៃមង្គលព្រោះពួកគេចាំលែងចង់បានហើយ។ លើសពីនេះទៅទៀតហ្វែនៗនាំគ្នាតាមដានកាទិញសបុត្រយន្តហោះរបស់តារាស្រីប្រុសយ៉ាងសស្រាក់ស្រាំក្នុងករណីមានដំំណើរកំសាន្តក្រៅប្រទេសក្នុងកំឡុងថ្ងៃ Christmas និងចូលឆ្នាំសាលក។
អត្ថបទដោយ សា


