ហ្វេនៗលើសជាតិស្ករអស់ហើយ! Mai Davika បង្ហោះរូបដ៏សែនផ្អែមល្ហែមជាមួយ Ter កាន់ដៃផងកៀកស្មាផងពិតជា…..! មានវីដេអូ
រូបភាពនិងវីដេអូផ្អែមល្ហែមៗផ្ញើរហ្វេនៗបានមើលអោយត្រជាក់ភ្នែកត្រជាក់ចិត្តទៀតហើយ សម្រាប់គូរស្នេហ៍តារាល្បីឈ្មោះនៅក្នុងសិល្បៈយ៉ាង Mai Davika ជាមួយលោក Ter-chantwit Thanasewi
នៅពេលថ្មីៗនេះលើកបណ្ដាញសង្គម IG ឈ្មោះ @davikah របស់តារាស្រីល្បីឈ្មោះបានមានការបង្ហោះរូបភាពគូរគួអោយស្រលាញ់ដោយអមជាមួយឃ្លាប្រយោគថា “Happy Birthday to the love of my life” ដើម្បីជាការជូនពរខួបកំណើតគម្រប់អាយុ 39 ឆ្នាំអោយខាងប្រុស ហើយក៏មិនភ្លេចក្នុងការដាក់ហេសថេក #អ៊ុំស្វា ដើម្បីបញ្ចាក់ចំនុចពិសេសប្រចាំខ្លួន
ដោយរូបភាពខាងលើ ជាវគ្គដែលអ្នកទាំងពីរមានឱកាសធ្វើដំណើរទៅមើលសិល្បៈក្នុងសារមន្ទីរជាមួយគ្នា ហើយថែមទាំងមានវគ្គផ្អែមល្ហែម មានទាំងកៀកស្មា ចាប់កាន់ដៃ សម្លឹងភ្នែកគ្នា ធ្វើអោយបរិយាកាសនៅជុំវិញនិងពេញទៅដោយភាពផ្អែមរ៉ូមែនទិកពិតៗធ្លាយមកដល់អ្នកមើលអ្នកគាំទ្រទៀតផង
រឿងនេះក្រៅពីហ្វេនៗចូលមកជូនពរនិងជូនបេះដូងអោយដល់សាម៉ីខ្លួនហើយ នៅមានមិត្តភ័ក្ដជាច្រើនទៀតចូលមកបង្អាប់អ្នកទាំងពីរទៀតផងដែរ
អត្ថបទដោយ : នីត្តា

























