គួរអោយកោតសសើរ👏👏!! Ter​- Davikah ស្រលាញ់គ្នាបែបបើកចំហរមិនខ្លាចធ្លាក់ប្រជាប្រិយភាពសូម្បីបន្តិច!

គួរអោយស្រលាញ់ខ្លាំងដល់ថ្នាក់អ្នកគាំទ្រក្រៅប្រទេសប្រកាសចង់ឃើញមុខកូនប្រុសស្រីរបស់ពួកគេហើយនាពេលនេះសម្រាប់គូស្នេហ៍តារាស្រី Davikah និងលោក Ter Chantavit ដែលបានចាប់អារម្មណ៍ស្រលាញ់គ្នាតាំងពីការងារសម្តែងរួមគ្នាជាលើកដំបូង។
គូរបស់តារាប្រុសស្រីមួយគូនេះមិនដែលព្រងើយកន្តើយនឹងគ្នាឡើយ ជានិច្ចកាលអ្នកទាំងពីតែងតែនាំគ្នាចេញធ្វើដំណើរកំសាន្ត ទិញអាហារអោយគ្នាញ៉ាំ ហើយចេញក្រៅបង្តើតបរិយាកាសរ៉ូមែនទិកជាមួយគ្នា។ ដែលគួអោយស្រលាញ់បំផុតនោះគឺគ្រប់ឧកាសពិសេសៗលោក Ter និងកញ្ញា Davikah តែងតែមានកាដូល្អៗមកធ្វើអោយម្ចាងទៀតសប្បាយចិត្តជានិច្ច។
ចុងក្រោយនៅក្នុងថ្ងៃកំណើតរបស់លោក Ter Chantavit តារាស្រីផុសសាជូនពរដ៏សែនផ្អែមជាសាធារណ:ថា “Happy Birthday to the love of my life ❤️ #ลุงลิง” ដែលមានម្ចាស់ខួបចូលមកខមមិនភាសាស្នេហាអោយមិត្តស្រីដោយមិនក្រែងចិត្តអ្នកអានថា “Love you បំផុតអរគុណច្រើនសំណប់ចិត្ត❤️❤️❤️”។ អាចនិយាយបានថាស្នេហារបស់ពួកគេជា #ស្នេហាមិនចាប់បាច់លួចលាក់លិបល #ស្រលាញ់ប៉ុណ្ណាសាធារណ:ដឹងប៉ុណ្ណឹង

After Footer (Active) - damrei Mr1 Zone2

អត្ថបតដោយ សា