ក្រៅពីមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក៏មានភាពឧស្សាហ៍ព្យាយាមខ្លាំងដែរ សម្រាប់Davika Horne ដែលពេលនេះក្រៅពីទទួលការងារក្នុងវិស័យសិល្បៈ នៅមានអាជីវកម្មហាងកាហ្វេមួយដែលគាត់តាំងចិត្តធ្វើ។ ហើយចុងក្រោយក្នុង Channel ថ្មី Davikah បានធ្វើវីដេអូឃ្លីបមួយដែលនាងបានណែនាំពីហាងកាហ្វេ Missstar របស់ខ្លួន។ អាជីវកម្មហាងកាហ្វេនេះ បើកបាន ៧-៨ ឆ្នាំមកហើយ ដែលនាងមានមោទនភាពយ៉ាងខ្លាំងព្រោះហាងនេះចាប់ផ្តើមពីដំបូង សូម្បីតែឡូហ្គោរបស់ហាងក៏រចនាខ្លួនឯងដែរ ដែលបរិយាកាសខាងក្នុងពោរពេញដោយភាពប្រណីត តុបតែងតាមបែបអឺរ៉ុប និងមុំដើម្បីថតរូបផ្សេងៗ។
ក្នុងនោះក៏មានកន្លែងរៀបអាពាហ៍ពិពាហ៍ទាំងក្នុងសាល និងខាងក្រៅសម្រាប់អ្នកគាំទ្របានទស្សនាផងដែរ។ បើសួរថា ហាងមួយនេះមានតម្លៃរហូតដល់ ២០០លានពិតឬអត់ ។ នាងក៏ប្រាប់ថាតម្លៃកើនឡើងជាបណ្តើរៗ ដោយចាប់ផ្តើមពីមួយដីឡូត៍មួយនៅផ្លូវលំនេះដែលម្តាយនាងទិញហើយវាក៏ស្ទុះទៅៗ ហើយផ្លូវក្រោយក៏ទិញដែរ ។ នៅពេលដែលយើងវិនិយោគ ចេញពីបេះដូងរបស់យើងចង់អោយអតិថិជនមកកំសាន្តអារម្មណ៍។






