ក្រោយភ្លៀងមេឃស្រឡះ Krating ទីបំផុតចេញមុខមាត់ជាសាធារណៈម្ដងទៀតបន្ទាប់ពីរឿងរ៉ាវ Forex3D ទាំងទឹកមុខប្រឹមប្រិយ!
ដំណើរជីវិតរបស់តារាដ៏ល្បីឈ្មោះ Krating Kunarong ក្រោយជួបព្យុះភ្លៀងក្នុងជីវិត ពីរឿងក្ដី Forex3d រហូតដល់ត្រូវចេញមកបញ្ជាក់ថាគ្មានកំហុស ហើយបានលាតត្រដាងថា លោកជាជនរងគ្រោះម្នាក់ដែលមាននៅ DSI។ ដោយគេក៏បានធ្វើការពិនិត្យមើលខាងហិរញ្ញវត្ថុរបស់លោក ហើយបើពិតនោះលោកអាចត្រៀមចាកចេញពីវិស័យសិល្បៈ។ ក្នុងនោះដែរ ប្រធានបណ្តាញយុទ្ធនាការស្តារយុត្តិធម៌ក្នុងសង្គម បញ្ជូនតំណាងយកភស្តុតាងឯកសារមកដាក់ពាក្យបណ្តឹងទៅ DSI ដើម្បីពិនិត្យមើល។
នៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2022 លោក Krating បានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីដំណើរកំសាន្តរបស់ក្រុមការងារស្ថានីយ៍ប៉ុស្តិ៍លេខ៣ ជាមួយមិត្តភ័ក្តិរបស់លោកតារាសម្តែងរបស់ប៉ុស្តិ៍លេខ 3 នៅខេត្ត Udon Thani ជាមួយនឹងទឹកមុខរីករាយធម្មតា។



