កក់ក្តៅ គួរអោយស្រលាញ់គ្មានថ្ងៃផ្លាស់ប្តូរឡើយសម្រាប់គ្រួសាររបស់តារាស្រី chomismaterialgirl និងលោក Nottvisrut ដែលតែងតែបង្ករបរិយាយកាសរីករាយ គួរជាទីចងចាំអោយសមាជិកទាំងអស់ជារឿង។ ចុងក្រោយប៉ាម៉ាក់រួមដៃគ្នាជាមួយបងៗទាំងពីរនាក់ដើម្បីបង្កើតអនុស្សាវរីយ៍ថ្ងៃ Halloween ដំបូងអោយកូនស្រីពៅ។

ទាំងបួននាក់នាំគ្នាត្រៀមឈុតសម្លៀកបំពាក់សម្រាប់កម្មវិធីហើយចាប់អូន Abigail ស្លៀកដូចគ្នាដើម្បីអបអរ និងត្រៀមខ្លួនចាំចេញប្រតិបត្តិកានៅថ្ងៃពិតប្រាកដ។ នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង chomismaterialgirl បានផុសរូបនិងវិដេអូអោយហ្វែនៗបានឃើញព្រមជាមួយ Caption សសេរថា “Look who’s ready for her first Halloween!! 💀👽🎃” ។

បណ្តាលអោយតារាៗជាច្រើនរូបនាំគ្នារអ៊ូថានឹកអូន Abigail ចង់អោយនាងមកញញឹមដាក់បែបនោះទៀតក្នុងពេលឆាប់! ចំណែកហ្វែនរបស់គ្រួសារ Nott-Chom វិញគ្រប់គ្នាចូលមកសម្តែងក្តីស្រលាញ់ដែលមានចំពោះកូនស្រីពៅ និងគ្រួសាររបស់ពួកគេទាំងមូលយ៉ាងច្រើនសន្ធឹកសន្ធាប់។ អាចនិយាយបានថាគ្រួសារនេះធ្វើអ្វីក៏មានតែអ្នកស្រលាញ់ ចូលចិត្តនិងចាំគាំទ្រ!!
អត្ថបទដោយ សា



