ដ្រាម៉ាចូលមកមិនក្នុងជីវិតចេះចប់មិនហើយឡើយចំពោះលោក បឺត ឬ stonerbkk មិត្តប្រុសក្រៅវិស័យសិល្ប:របស់កញ្ញា melonp.official ដែលនៅតែនឹក នៅតែស្រលាញ់មិត្តស្រីដែលបានចែកឋានទៅដដែល។ ចាប់តាំងពីថ្ងៃកើតលោកនាដកម្មរហូតមកទល់ថ្ងៃនែះលោក បឺត បន្តផុសរូបមិត្តស្រី និយាយដល់មិត្តស្រីនៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនដែលបណ្តាលអោយមានទាំងអ្នកយល់ចិត្ត និងអ្នកដែលមិនពេញចិត្តគាត់។

ចុងក្រោយបន្ទាប់ពីផុសបង្ហាញអំពីរូបសាក់ថ្មី បុរសកំសត់ម្នាក់នេះត្រូវផេកហ្វេសប៊ុកមួយវាយប្រហារដោយបានសសេររិះគន់ថា “មានមិត្តស្រីហើយនៅតោកយកល្បីមិនព្រមទៅណាសោះ – សម្តែងថាធ្វើចិត្តមិនទាន់បានដើម្បីអោយគេអាណិតហើយមកជួយទិញអាវច្រើនៗ” … ម្ចាស់ខ្លួនមិនចាំយូឡើយឃើញហើយចេញមុខមកភ្លាមៗជាមួយសារសសេរនៅក្នុង Story អ៊ិនស្តាក្រាមដំបូងសសេរថា:

“ផេកអីគេណា សសេរថាខ្ញុំមានសង្សារថ្មីហើយ មិនដឹងថាយកខួរគិតឬយក(ពាក្យមិនពិរោះ)គិត! ចេះនិយាយទៅរួចកុំថាឡើយសង្សារអ្នកចូលមកក្នុងជីវិតក៏នៅមិនទាន់មានដែល រាល់ថ្ងៃបើមិនមានមិត្តភក្តិទេ ខ្ញុំនៅម្នាក់ឯងរហូត” ហើយបន្ទាប់មកក៏ផុសរូបជាមួយមិត្តភក្តិប្រុសព្រមជាមួយសាសសេរឌឺដងថា “មកញ៉ាំអីជាមួយសង្សារថ្មី!!”។ សរុបមកលោក stonerbkk នៅស្រលាញ់និងនឹករលឹកដល់តែងម៉ូដដែល!
អត្ថបទដោយ សា



