ចាត់ទុកជាតួឯកប្រុសថៃដែលប្រជាប្រិយភាពមិនចេះធ្លាក់ចុះឡើយសម្រាប់លោក lekteeradetch ដែលតែងតែមានរឿងថ្មីចេញអោយទស្សនិកជនបានទស្សនាកំសាន្តក្នុងកំឡុងពេលជាង ១០ឆ្នាំងជាងនេះ។ តារាប្រុសធ្វើការងារតាំងជំនឿជឿជាក់ថាអ្វីដែលគាត់មានសព្វថ្ងៃនេះវាបានមកពីកំលាំងចិត្ត ក្តីស្រលាញ់ និងការគាំទ្ររបស់ហ្វែនៗដែលតែងតែនៅក្បែរៗគាត់ជានិច្ចមិនទៅណា។

ថ្មីៗនេះនៅក្នុងកំឡុងថ្ងៃកំណើតតារាប្រុសបានរៀបចំកម្មវិធី “10th Alek T. Fanmeeting💙💙💙” ឡើងជាមួយកំលាំងចិត្តរបស់គាត់គ្រប់រូប ដើម្បីថ្លែងអំណរគុណ ហើយបានមានពេលជជែកគ្នាលេងបែបគ្រួសារ ក្រោយពេលបែកគ្នាយូព្រោះកូវីដ១៩។

បន្ទាប់ពីបានជួបជុំលោក lekteeradetch មានកំលាំងចិត្តធ្វើការងារបន្ត ហើយបានផុសរូបភាពនិងសារនិយាយពាក្យក្នុងចិត្តដែលគាត់មានចំពោះហ្វែនខ្លាប់គ្រប់គ្នាយ៉ាងវែងអន្លាយ និងគួរអោយស្រលាញ់បំផុតចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដោយក្នុងនោះរួមមានវីដេអូដែលគាត់ទប់ទឹកភ្នែកព្រោះរំភើបខ្លាំងផងដែល។ ដោយបន្ទាប់ពីផុសហើយមានមនុស្សច្រើនណាស់ដែលចូលខមមិនប្រាប់ថាពួកគេស្រលាញ់តារាប្រុស ហើយនឹងស្រលាញ់បែបនេះជារៀងរហូត 💙!
អត្ថបទដោយ សា



