កំពុងស្ថិតក្នុងដំណាក់កាលដែលរឿងផ្ទាល់ខ្លួនសំខាន់ជាងកេរ្តិ៍ឈ្មោះនិជាជីពជាសិល្ប:ករ សម្រាប់លោក boy_pakorn តួឯកប្រុសដែលចូលព្រលូកក្នុវិស័យច្រើនជាង១០ឆ្នាំង។ មួយរយ:នេះគាត់យកចិត្តទុកដាក់មើលថែរក្សាមនុស្សដែលគាត់ស្រលាញ់ច្រើនជាងអ្វីៗទាំងអស់ ជាពិសេសមិត្តស្រីដែលព្រហ្មលិខិតទើបប្រគល់អោយ តារាប្រុសព្រមធ្វើគ្រប់យ៉ាងអោយតែបាននៅជាមួយនាង។

ចុងក្រោយនាំគ្នាធ្វើដំណើរកំសាន្តទៅប្រទេសជប៉ុន នាំយករូបភាពមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ឌឺដងអ្នកតាមដានថា “រូបនេះនរណាចង់ច្រណែន ចង់ជ្រេញ ឬរំខាន ក៏ស្រេចតែចិត្តចាស់ #ខ្ញុំសូមទទួលវាទុកទាំងអស់ហាសហា @fayefayeye 🤍🤍” ។

នៅក្នុងរូបភាពតារាប្រុសស្រីមានក្តីសុខខ្លាំងៗ ស្រលាញ់គ្នាស្ទើរលេប បណ្តាលអោយមានចំនួនអ្នក Like យ៉ាងច្រើនសន្ធឹកសន្ធាប់ (មានម៉ឺនជាងអ្នកចូលមក like ក្នុងរយ:ពេលត្រឹមតែង ៧នាទី)។ សរុបមកស្នេហាលើកនេះតារាប្រុសសុំបើកចំហ ១០០០% ដោយមិនបារម្មណ៍ថានឹងមានមនុស្សមិនចូលចិត្តមិនឯក ឬមិនចង់អោយគាត់ទាក់ទងកញ្ញា @fayefayeye។
អត្ថបទដោយ សា



