ថ្ងៃទី ១៩ ខែកញ្ញានេះជាថ្ងៃដែលបទចម្រៀង Single ថ្មីរបស់តារាស្រី bow_maylada ចេញអោយទស្សនិកជនបានទស្សនា និងស្តាប់កំសាន្ត ហើយបន្ទាប់ពីទទួលបាន Feedback ល្អតារាស្រីព្រមអោយសម្ភាសន៍ជាមួយអ្នកសារពត៌មានរបស់ NineEntertain អំពីដំណើរដើមរឿងទាំងអស់ តែមានចម្លើយមួយដែលទស្សនិកជនស្តាប់ហើយមានអារម្មណ៍មិនសូវល្អ។

នៅពេលដែលអ្នកយកពត៌មានសួរថាហេតុអ្វីមិនយកមិត្តប្រុសពិតប្រាកដមកធ្វើជាតួឯកប្រុសនៅក្នុង MV កញ្ញា bow_maylada បានឆ្លើយថាដំបូងឡើយគ្រប់គ្នាគិតថាយក lekteeradetch មកធ្វើជាតួឯកប្រុសប៉ុន្តែគិតចុះគិតឡើងមិនយកវិញ។ ហេតុផលដែលធ្វើអោយនាងប្តូរចិត្តគឺការបារម្មណ៍ពីថ្ងៃអនាគត់ដែលមិនទៀតទាត់ មិនមាននរណាដឹងឡើយថា Bow-Lek និងបន្តស្រលាញ់គ្នាឬត្រូវបែកគ្នា។

ដូចច្នេះហើយមិនយកល្អជាងដើម្បីកុំអោយពិបាកហត់កែបញ្ហាដែលនឹងកើតឡើយបើថ្ងៃមុនអ្នកទាំងពីរមិនអាចដល់ត្រើយ។ ហ្វែនៗគាំជាមួយពាក្យសំដីដែលមើលទៅដូចជាគ្មានទំនុកចិត្តរបស់តារាស្រីចំពោះស្នេហាលើកនេះ ហើយបារម្មណ៍គិតថាសំដីនេះអាចនឹងក្លាយជាកាពិត។
អត្ថបទដោយ សា



