ប្រកាសដំណឹងល្អអោយមិត្តភក្តិនិងហ្វែនៗបានដឹងរួចរាល់ហើយសម្រាប់គ្រួសាររបស់ពីធីករល្បី kankantathavorn និងភរិយាអ្នកនាង ploiiyada ដែលបន្ទាប់ពីបង្កើតបានកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់អ្នកទាំងពីស្រូតយកបេប៊ីបន្ថែមម្នាក់ទៀតភ្លាមៗតែម្តង។

ចុងក្រោយជិតដល់ថ្ងៃកំណត់កើតអ្នកទាំងពីររៀបចំកម្មវិធីប្រកាសប្រាប់ភេទរបស់ទាយាទមនុស្សទី២អោយសមាជិកគ្រួសារនិងមិត្តភក្តិបានចូលរួមអបអរសាទយ៉ាងសប្បាយរីករាយ។ អ្នកនាង ploiiyada សប្បាយចិត្តជាងនរណាៗទាំងអស់ពេលដឹងថាបេប៊ីជាកូនស្រី ម៉ាក់ៗភ្លេចខ្លួនហក់លោតខ្ពស់ៗពេលដឹងពត៌មានទាំងដែលខ្លួនកំពុងពោះធំ។

មានមនុស្សច្រើនណាស់ដែលចូលមកសម្តែងក្តីរីករាយជាមួយគ្រួសារដ៏សែនរីករាយរបស់លោក kankantathavorn និងអ្នកនាង ploiiyada ដែលនៅទីបំផុតទទួលបានកូនស្រីម្នាក់ទៀតបន្ទាប់ពីមានកូនច្បងជាកូនប្រុស។
អត្ថបទដោយ សា



