គួរអោយអាណិតនៅសុខៗលោក pongnawat ត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតចោទប្រកាន់ថាលេងហ៊ុន Forex 3D!

ប្រជាជនថៃនៅតាមសឺបតាមដានរកមុខតារាប្រុសស្រីដែលជាមេខ្លោងតាលក់ហ៊ុន​ Forex 3D ជាបន្តបន្ទាប់ ដែលបណ្តាលអោយតារាមួយចំនួនត្រូវសង្គមវាយប្រហាស្ទើរបាត់បង់អាជីព។ ចុងក្រោយលោក pongnawat តួឯកប្រុសល្បីល្បាញក៏ត្រូវគេចោទប្រកាន់ដែល។
កាលពីយប់មិញនេះមានអ្នកប្រើប្រាស់អ៊ិនធឺណែតស្រីម្នាក់ចេញមកផុសសារនៅក្នុងហ្វេសប៊ុកទាំងមិនមានភស្តុតាងថា​ “មេខ្លោងបោកប្រាស់តារាប្រុសម្នាក់ទៀតមានឈ្មោះចាប់ផ្តើមដោយអក្សរ ប៉” បណ្តាលអោយមនុស្សជាច្រើនទៀតនាំគ្នាសឺបស្វែងរកតារាម្នាក់នោះ ហើយបញ្ចប់ដោយសន្មត់ថាជាលោក pongnawat។
លឺភ្លាមភ្នាក់ងារពត៌មានដែលស្គាល់និស្ស័យរបស់លោក pongnawat ប្រញ៉ាប់ទាក់ទងទៅសាកសួរហើយក៏បានចម្លើយជាពាក្យបដិសេឌ។ តារាប្រុសអាត់វីដេអូនិយាយប្រាប់យ៉ាងច្បាស់ថាតារាជើងចាស់ចាប់ផ្តើមដោយអក្សរ ប៉ មិនមែនជាគាត់ដាច់ខាត គាត់មិនដែលស្គាល់ មិនដែលលេង Forex 3D ឡើយ។ ពេលនេះគ្រប់គ្នាបារម្មណ៍ខ្លាំងណាស់ បារម្មណ៍ខ្លាចអ្នកប្រើប្រាស់អ៊ិនធឺណែតប្រើអារម្មណ៍ហើយធ្វើអោយគាត់ក្លាយជាចម្លើយសង្គមទាំងមិនបានធ្វើអ្វីខុសម្នាក់ទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា