កំពុងក្លាយជាចំណាប់អាម្មណ៍ ជាទីស្រលាញ់របស់មហាជនយ៉ាងច្រើនសន្ធឺកសន្ធាប់សម្រាប់កញ្ញា Engfa “Miss Grand Thailand 2022” ដែលមានសមត្ថភាពច្រើនយ៉ាង ហើយក៏កំពុងត្រូវចៅហ្វាយចាស់ៗតាមចងកម្មចងពាវេរាឥតឈប់ឈបន្ទាប់ពីនាងល្បីល្បាញមានកេរ្តិ៍ឈ្មោះ។

កាលពីថ្ងៃសៅរ៍ថ្មីៗនេះកម្មវិធី 3 Zaap បានអញ្ជើញកញ្ញា អ៊ិងហ្វា មកចូលរួមជាភ្ញៀវកិត្តិយសហើយមានរឿងមួយដែលធ្វើអោយពិធីករទាំងបីភ្នាក់ផ្អើលប្រញ៉ាប់លើដៃសំពះសុំអោយបានដូចនាង។ តារាស្រីមានហ្វែនខ្លាប់ច្រើនខ្លាំង ហើយសុទ្ធសឹងជាហ្វែនខ្លាប់មានគុណភាពទាំងអស់ គ្រប់គ្នាស្រលាញ់ Engfa ហើយជះលុយផ្តល់កំលាំងចិត្តអោយនាងច្រើនដែលមិនធ្លាប់មានពីមុននៅក្នុងវិស័យសិល្ប:ថៃ។
តាមការរៀបរាប់នៅក្នុងកម្មវិធីសម្ភាសន៍តារាស្រីទទួលបានផ្ទះថ្មីមួយខ្នង ដីនៅប្រទេសក្រៅមួយកន្លែង នាឡិកាប្រែនថ្លៃរបស់ពិភពលោក សាច់ប្រាស់ មាស និងរបស់មានតម្លៃរាប់មិនអស់ជាច្រើនផ្សេងទៀត។ តារាស្រីសប្បាយចិត្ត ហើយផ្ទាល់ខ្លួនក៏នឹងស្មានមិនដល់ដែលថាខ្លួន (ក្មេងក្រីក្រ) អាចទទួលបានក្តីស្រលាញ់ពីមហាជនដល់ថ្នាក់នេះ។
អត្ថបទដោយ សា


