វ៉ាវ តួឯកស្រីនាង​ Bow Maylada សម្រេចចិត្តចេញបទចម្រៀង អ្នកគាំទ្រថាយូរហើយម៉េចមិនធ្វើអ្នកចម្រៀង…

ទាំងពិរោះទាំងស្រស់ស្អាតគួរឲស្រលាញ់ នេះជាពាក្យសំដីដែលអ្នកគាំទ្ររបស់តួឯកស្រីនាង Bow Maylada បានចូលមក Comment សសើរនិងផ្ដល់ជាកម្លាំងចិត្តដល់រូបនាង ក្រោយពីតារាស្រីដួងនេះបានសម្រេចចិត្តបង្ហាញសមត្ថភាពការច្រៀងរបស់ខ្លួន ក្នុងការចេញបទចម្រៀងមួយបទថ្មីៗនេះ។

ដោយក្នុងបទថ្មីនេះមានចំណងជើងថា (เเฟนผมน่ารัก) សង្សារខ្ញុំគួរឲស្រលាញ់ ច្រៀងសសើរគូស្នេហ៍របស់ខ្លួន ធ្វើឲអ្នកគាំទ្រនាំគ្នាបង្អាប់នាងលេងថាហេតុអ្វីមិនយកគូស្នេហ៍រូបពិតមកលេង MV ជាមួយគ្នាតែម្ដងទៅ ព្រោះនៅក្នុងជីវិតពិតក្រៅឆាកសម្ដែងវិញរូបនាងក៏កំពុងមានចំណងស្នេហាផ្អែមល្ហែមជាមួយនឹងតារាប្រុសលោក Alek Teeradetch ដែរថែមគូនេះគូឲស្រលាញ់មិនចាញ់តួអង្គក្នុងបទចម្រៀងនោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ