តារាស្រី bow_maylada ទទួលស្គាល់ថាពេលនេះជួបមិត្តប្រុសតិចជាមុន នាងអង្វរហ្វែនៗកុំអោយដាក់សម្ភាធរឿងមង្គលកា!
កំពុងជាប់ឈ្មោះជាគូស្នេហ៍តារាដែលងប់ងល់នឹងគ្នាទៅវិញទៅមកលំដាប់លេខ១ក្នុងសង្គមអ្នកសិល្ប:សម្រាប់លោក lekteeradetch និងតួឯកស្រីថ្មីរបស់បុស្តិ៍លេខ៣កញ្ញា bow_maylada ដែលស្រលាញ់ខ្លាំងមិនបានឃើញមុខមួយថ្ងៃមិនបានទេពេលនេះ។ ចុងក្រោយស្រលាញ់មិត្តប្រុសពេក តារាស្រីចេញបទចម្រៀងអោយជាពិសេសចាត់ទុកជាកាដូក្នុងខែកំណើត។

បន្ទាប់ពីចម្រៀងថ្មីទទួលបានប្រជាប្រិយភាពខ្លាំង កញ្ញា bow_maylada ត្រូវចូលរួមកម្មវិធីសម្ភាសន៍ជាច្រើនហើយតែងតែត្រូវបានអ្នកយកពត៌មានសាកសួរអំពីទំនាក់ទំនងស្នេហាជាមួយលោក lekteeradetch។ ដោយមិនមានអ្វីលាក់លាមតារាស្រីបានឆ្លើយថាពេលនេះទាំងពីរនាក់មានការងារចូលច្រើនជាងមុនបណ្តាលអោយមិនមានពេលសម្រាប់គ្នាពេលលេញដូចមុនទៀតឡើយ ពោលជួបគ្នាតិចជាងមុនព្រោះការងារ។

លើសពីនោះទៅទៀតកញ្ញា bow_maylada បន្តថាអរគុណហ្វែនៗដែលតែងតែគាំទ្រ និងលើកទឹកចិត្តគូរបស់យើងប៉ុន្តែសូមអង្វរណា សូមកុំដាក់សម្ភាធយើងដោយសំណួរអំពីរឿងអារពារហ៍ពិពារហ៍អ្វី។ ពួកយើងទាំងពីរពិតជាមិនទាន់ចង់គិតដល់រឿងនោះនៅឡើយទេ ពេលនេះសុំសប្បាយចិត្តជាមួយជីវិតគូបែបសង្សារហើយសុំធ្វើការងារអោយអស់ពីកំលាំងកាយចិត្តសិន។
អត្ថបទដោយ សា



