ជាប់ឈ្មោះក្នុងដ្រាម៉ាធំច្រើនករណីណាស់សម្រាប់លោក Pong Nawat តួឯកប្រុសសំណប់ចិត្តហ្វែនៗនៅប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់ពិភពលោក ដោយសារអ្នកប្រើប្រាស់អ៊ិនធឺណែតតែងតែទាញឈ្មោះរបស់គាត់ចូលជានិច្ចចម្លើយសង្គមជានិច្ច មិនថាជារឿងក្តីឆបោក Forex-3D ឬរឿងក្តីតារាប្រុសប្រើប្រាស់សេវាកម្មផ្លូវភេទខុសច្បាប់នោះឡើយ ។

ចុងក្រោយតារាសម្តែងប្រុសភាពភ្ញាក់ផ្អើល ហើយប្រញ៉ាប់ចេញមុខផ្តល់ពត៌មានភ្លាមបន្ទាប់ពីទទួលបានពត៌មានថាមានស្រីម្នាក់ចោទប្រកាន់គាត់បែបនោះ។ នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីជើងចាស់ boompanadda មានផុសវីដេអូមួយដែលក្នុងនោះមាន “លោក Pong Nawat និងសំឡេងសួរថាទិញសេវាកម្មមែនឬ? ដែលតារាប្រុសកន្ត្រាក់ជាខ្លាំងហើយបដិសេដភ្លាមៗថាមិនមែនជាគាត់ទេ” ។

វីដេអូនោះល្បីរហូតក្លាយជាប្រធានបទពត៌មាននៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗជាច្រើនកម្មវិធី ហើយក្រោយពេលប្រកាសពត៌មានចប់ពិធីករ នាំគ្នាបដិសេដថាលោក Pong Nawat មិនមែនជាមនុស្សបែបនោះទេ សូមឈប់នាំយកឈ្មោះគាត់មកនិយាយផ្តេសផ្តាស់ទៀតទៅ។
អត្ថបទដោយ សា



