ជាប់ឈ្មោះជាតួឯកប្រុសក្រេឌីតខ្ពស់របស់ទូរទស្សន៍បុស្តិ៍លេខ៣រួចរាល់ហើយសម្រាប់លោក Pon_nawasch ដែលតែងតែទទួលបាន Feedback ល្អៗជានិច្ចបន្ទាប់ពីរឿងរបស់គាត់ចេញផ្សាយ។ ហ្វែនៗទាំងក្នុងប្រទេសនិងក្រៅប្រទេសរបស់តារាប្រុសគាំទ្រ និងសំណូមពរអោយគាត់មានរឿងកាន់តែច្រើនជាងមុន ។

ថ្មីៗនេះតារាប្រុសទើបចេញមុខអោយសម្ភាសន៍អំពីការងារ និងស្ថានភាពបេះដូងរបស់ខ្លួនកំឡុងពេលការងារមមាញឹក ដោយបាននិយាយថាពេលនេះគាត់មិនទាន់ចង់គិតរឿងស្នេហាទេព្រោះដឹងខ្លួនច្បាស់ថាខ្លួនគ្មានពេលវេលាអោយម្ខាងទៀតគ្រប់គ្រាន់ឡើយ។ សម្រាប់សំនួរដែលបានសួរថាតើមានតារាស្រីណាដែលធ្វើអោយបេះដូងរបស់គាត់រញ្ជួយទេ?

តារាប្រុស Pon_nawasch ឆ្លើយថាមានក្នុងចំណោមតារាស្រីទាំងអស់គាត់ចូលចិត្ត Nychaa ចូលចិត្តស្នាមញញឹមរបស់នាង គ្រប់ពេលដែលឃើញតារាស្រីរូបនេះសើចធ្វើអោយពិភពលោករបស់គាត់ស្រស់ស្រាយតាមមួយរំពេច។


អត្ថបទដោយ សា

