បើកខ្លីបបែកធ្លាយដែលបង្ហាញយ៉ាងច្បាស់ថា bow_maylada ជាកូនសំណប់របស់បុស្តិ៍លេខ៣!

មិត្តអ្នកអានប្រហែលបានលឺខ្លះៗហើយអំពីដ្រាម៉ាដែលនិយាយថាកញ្ញា bow_maylada ជាកូនសំណប់របស់ស្ថានីយ៍ ដោយចូលមកភ្លាមប្រមូលការងារធ្វើតែម្នាក់ឯង។ កន្លងមកដ្រាម៉ាបានស្ងប់មួយរយ:ព្រោះតារាស្រីបានចេញមុខមកនិយាយយ៉ាងច្បាស់លាស់ហើយថាហេតុអ្វីនាងទទួលបានការងារច្រើន ហើយហេតុអ្វីខាងបុស្តិ៍ផ្តល់ឧកាសរហូតមានអ្នកមិនពេញចិត្តបែបនេះ។​
ប៉ុន្តែដ្រាម៉ានេះត្រឡប់មកម្តងទៀតបន្ទាប់ពីមានវីដេអូមួយបែកធ្លាយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន និងអ៊ិនស្តាក្រាមរបស់បុស្តិ៍លេខ៣ ។ នៅក្នុងឧកាសប្រូម៉ូតបទចម្រៀង “เเฟนผมน่ารัก (CUTE)” Boss របស់បុស្តិ៍លេខ៣បង្ហាញមុខចូលរួមជួយ  bow_maylada ដែលនៅក្នុងវីដេអូនោះទាំងពីរអ្នកស្និទ្ធស្នាលគ្នាជាខ្លាំង លេងជាមួយគ្នាដូចមិនមែនចៅហ្វាយនាយ និងកូនចៅអីចឹង។
ឃើញហើយគ្រប់គ្នាចេញមុខមកអះអាងម្តងទៀតថា bow_maylada គឺជាកូនសំណប់រ​បស់បុស្តិ៍ដោយសារអ្នកនាង Boss មិនដែលចេះធ្វើរឿងបែបនេះជាមួយតារារូបណាឡើយ ជាទូទៅភាគច្រើននាងចេញមុខក្នុងនាងជាមនុស្សដែលតារាៗត្រូវសម្តែងក្តីគោរព ប្រៀបដូចចាស់ទុំដែលមិនអាចស្និទ្ធស្នាលបាន។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា