លែងទុកយូរហើយ ទីបំផុតអ្នកប្រដាល់មិនដែលឈ្នះ សុំតួ​ឯកស្រីនាងPattieរៀបការហើយ…

ជិតលាភាពនៅលីវមួយគូទៀតហើយ! គូស្នេហ៍តារាដែលស្រលាញ់គ្នាយូរឆ្នាំមុនគេមុនឯងគូរបស់តារាប្រុសលោក Dan Worrawech (តួឯកក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ) និងតួឯកស្រីនាង Pattie Ungsumalynn ពេលនេះបានបង្ហោះរូបភាពបំពាក់ចិញ្ចៀនសុំរៀបការប្រកាសដំណឹងល្អរបស់អ្នកទាំងពីរហើយ។

ដោយគូស្នេហ៍តារាមួយគូនេះត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំមើលថ្ងៃមង្គលរបស់អ្នកទាំងពីរជាយូរដែរហើយ ព្រោះតារាប្រុសស្រីទាំងពីរដួងបានប្រកាសទាក់ទងគ្នាជាយូរឆ្នាំ គិតមកដល់ពេលនេះប្រហែល១០ឆ្នាំហើយនៃចំណងស្នេហារបស់អ្នកទាំងពីរ។ ធ្លាប់មានឩបសគ្គជាច្រើនលើកផងដែរសម្រាប់ស្នេហាតារាទាំងពីរដួង មានទាំងរឿងគ្រួសារ រឿងអ្នករិះគន់ និងរឿងជីវិតកាងារដែលមម៉ាញឹករៀងខ្លួនតែទាំងគូបានជម្នះទៅជាមួយគ្នា និងបានដឹកដៃគ្នាដើរអស់១០ឆ្នាំហើយ។ ពេលនេះលោក Dan និង Pattie ព្រមខ្លួនជាកូនកំលោះកូនក្រមុំគូថ្មី​ដែលកំពុងមើលវេលាថ្ងៃមង្គលការហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ