គួរឱ្យស្រលាញ់ហើយកក់ក្តៅ! គូស្នេហ៍​ក្រៅ​ឆាក​ណាត់​គ្នា​ទៅ​ទីក្រុង​ប៉ារីស ស្រលាញ់គ្នា៧ឆ្នាំ ចាំមើលមង្គលការផ្អែមល្ហែម

គូស្នេហ៍តារាមួយគូទៀត ដែលមហាជនជាច្រើនទន្ទឹងរង់ចាំ ដំណឹងដ៏ល្អសម្រាប់ Kim Woo-bin និង Shin Min-ah ដែលពេលនេះបានទាក់ទងគ្នាអស់រយៈពេលជាង 7 ឆ្នាំហើយ។ អ្នកទាំងពីរបានលាតត្រដាងពីទំនាក់ទំនងរបស់ពួកគេតាំងពីឆ្នាំ 2015 មកម្ល៉េះ។ ដំណឹងល្អនោះគឺថា អាពាហ៍ពិពាហ៍នឹងមានភាពផ្អែមល្ហែមក្នុងពេលឆាប់ៗនេះ។ តើ​នេះ​ជា​ពាក្យ​ចចាមអារ៉ាម​ថា​ពិត​ឬ​ក៏​ត្រូវ​រង់ចាំ​តាមដាន? កាលពីប៉ុន្មានថ្ងៃមុន អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថតមួយសន្លឹករបស់គូស្នេហ៍មួយគូនេះ។

After Footer (Active) - damrei Mr1 Zone2
Kim Woo Bin-Shin Mina នៅទីក្រុងប៉ារីស ហើយ​ថា​អ្នក​ទាំង​ពីរ​ទៅ​ដើរ​ផ្សារ​ណាត់​ជួប​គ្នា​ដូច​គូស្នេហ៍​ធម្មតា។​ នៅ​ប្រទេស​បារាំង​គូស្នេហ៍​ទាំង​២​ស្លៀកពាក់​បែប​ធម្មតា​ៗ ។ ហើយ​ឈប់​ទៅ​អង្គុយ​លេង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​តាម​ផ្លូវ​ផង​ ឃើញ​ជា​រូបភាព​រួម​គ្នា ថ្មីៗ​នេះ អ្នក​និយម​លេង​អ៊ីនធឺណិត​លួច​ថត​អ្នក​ទាំង​ពីរ​ជា​ឃ្លីប​ខ្លី។ Kim Woo Bin – Shin Min Ah ពេលដើរចាប់ដៃគ្នានៅប៉ារីស មើលទៅគួរឱ្យស្រលាញ់ និងកក់ក្តៅណាស់។