សមអើយសែនសម គូស្នេហ៍តារាថ្មីថ្មោង God និង Richy គ្រងឈុតកូនកម្លោះកូនក្រមុំដាក់ទស្សនាវដ្ដី(មានវីដេអូ)..

សមហើយសែនសមអ្វីម្លេះទេគូនេះ គូរបស់តួឯកប្រុសស្រីវ័យក្មេង God Itthipat និង Richy Oranate ដឹកដៃគ្នាមកថតរូបគូក្នុងឈុតជាកូនកម្លេះកូនក្រមុំបែបបុរាណ ស្រស់ស្អាតសាកសមទាំងសម្លៀកបំពាក់និងមុខមាត់។

គូនេះមិនត្រឹមតែជាគូស្នេហ៍ក្នុងរឿងដែលធ្លាប់សម្ដែងជាមួយគ្នានោះទេ តែពេលនេះក៏បានក្លាយជាគូស្នេហ៍តារាក្នុងជីវិតពិតមួយគូទៀតផងដែរ។ ដោយតួឯកប្រុសស្រីទាំងពីរដួងបានប្រកាសពីទំនាក់ទំនងស្នេហាឲអ្នកគាំទ្របានដឹងហើយផងដែរ និងមានរូបភាពនិងវីដេអូគូស្វីតៗជាច្រើនបង្ហោះក្នុងបណ្ដាញសង្គម។ សូម្បីតែពេលធ្វើការក៏មកធ្វើការជាគូ​ ត្រូវបានគេជួលឲថតរូបកូនកម្លោះកូនក្រមុំដាក់ទស្សនាវដ្ដី ហើយសាមីខ្លួនខាងប្រុសឃើញហើយក៏ថារូបនេះស្រស់ស្អាត  នារីដែលឈរជិតខ្លួនស្រស់ស្អាតណាស់ ទើបយកមកបង្ហោះដោយខ្លួនឯងថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ