ជាមិត្តសំលាញ់ដែលមិនមាននរណាអាចបំបែកពួកគេបានឡើយសម្រាប់ទំនាក់ទំនងរវាងកញ្ញា Urassayas និងតារាស្រី kimmy_kimberley ដែលទៅណាមកណាក៏តែងតែនឹករលឹកដល់គ្នា មានរឿងអ្វីកើតឡើងមិនល្អអ្នកទាំងពីរតែងតែបង្ហាញវត្តមានដើម្បីផ្តល់កំលាំងចិត្តអោយគ្នាទៅវិញទៅមកជានិច្ច។

ចុងក្រោយនោក្នុងកម្មវិធីបើកសម្ភោធខ្សែរភាពយន្តថ្មីរឿង “Thai Cave Rescue” អាថ៌កំបាំងត្រូវបានបែកធ្លាយ កញ្ញា Urassayas លាក់មិនជិតហើយទទួលស្គាល់ថាខ្លួនបានកក់បាច់ផ្កាកូនក្រមុំអោយកញ្ញា kimmy_kimberley មែន។

នៅក្នុងបទសម្ភាន៍តារាស្រីនិយាយទាំងញញឹមថាទោះបីមិនទាន់ដឹងថាថ្ងៃមង្គលកាគេថ្ងៃណាអោយពិតប្រាកដតែនាងចង់ធ្វើវាអោយហើយក្រែងលដឹងថ្ងៃហើយខ្លួនធ្វើអ្វីមិនទាន់ លើសពីនេះទៅទៀតកញ្ញា Urassayas និយាយថានាងធ្វើបែបនោះព្រោះចង់អោយមិត្តភក្តិសប្បាយចិត្ត ក្លាយជាកូនក្រមុំដែលរីករាយបំផុត មានបាច់ផ្កាកូនក្រមុំដែលស្អាតបំផុត។
អត្ថបទដោយ សា



