ពិតជាលេងសើចជាមួយតួឯកស្រីសម័យនេះមិនបានទេ កាលមុនតួឯកស្រីថៃតែងតែជានារីទន់ភ្លន់ រៀបរយ ជាសុភាពនារី ប៉ុន្តែបច្ចុប្បនេះពួកគេអាចធ្វើគ្រប់យ៉ាងបានដូចជាបុរសអស់ហើយ ចេះលេងកីឡា ហាត់ប្រាណ ចេះប្រដាល់ ហើយចេះបាញកាំភ្លើងទៀតផង។

កញ្ញា pooklook_fonthip គឺជាតួឯកស្រីម្នាក់នេះកន្លងមកនាងបង្ហាញថាខ្លួនជានារីរឹងមាំដោយកាលេងកីឡា ហាត់ប្រាណដើម្បីសុខភាព ចុងក្រោយតារាស្រីផុសវីដេអូដ៏សែនព្រឺព្រួចមួយចូលក្នុងអ៊ិនស្តាក្រាមបង្ហាញពីជំនាញថ្មីរបស់នាងមួយផ្នែកទៀតអោយហ្វែនៗបានឃើញ។

តារាស្រីរបស់យើងចេះបាញ់កាំភ្លើងខ្លី កាំភ្លើងវែង យ៉ាងស្ទាត់ជំនាញ នាងបាញ់ត្រូវគោលដៅសំខាន់គ្រប់គ្រាប់ទាំងអស់ មិនភ្លាត់ស្នៀតសូម្បីមួយ។ ឃើញហើយហ្វែនៗនិងមិត្តភក្តិនាំគ្នាចូលមកខមមិនប្រាប់ថានាងដៃត្រង់ខ្លាំង ពួកគេសុំខ្លាចហើយចាំពីពេលនេះតទៅមិនហ៊ានធ្វើអ្វីអោយនាងទាស់ចិត្តទេ។
អត្ថបទដោយ សា



