តោះមកស្តាប់គម្រោងក្បាលខូចរបស់ urassayas និង kimmy_kimberley ក្នុងថ្ងៃអាពារហ៍ពិពារហ៍!!

នៅមានរឿងអោយអស់សំណើចបានជាបន្តបន្ទាប់សម្រាប់គូមិត្តស្និទ្ធស្នាល urassayas – kimmy_kimberley ដែលទើបតែនិយាយដើមគ្នាបែបកំប្លែងៗអោយអ្នកសារពត៌មានបានស្លាប់។ ចុងក្រោយបែកធ្លាយមួយរឿងទៀតតារាស្រីក្បាលខូចទាំងពីរនាក់លួចរៀបចំគម្រោងមួយក្នុងថ្ងៃមង្គលការបស់តារាស្រី kimmy_kimberley។
នៅក្នុងកម្មវិធីបើកសម្ភោធខ្សែរភាពយន្តថ្មីរឿង “Thai Cave Rescue” កញ្ញា urassayas បានអោយសម្ភាសន៍ថាខ្លួនបានកក់បាច់ផ្កាកូនក្រមុំរបស់មិត្តសំលាញ់រួចរាល់ហើយ នាងប្រកដចិត្តណាស់ថានឹងចាប់បានបាច់ផ្កានោះ។ លើលពីនោះទៅទៀតតារាស្រីបានបង្ហើបថាចង់បានខ្លាំង ប្រហែលត្រូវដាក់ម៉ូជាមួយ kimmy_kimberley ហើយបានបាន។
គួរអោយអស់សំណើចកញ្ញាយ៉ាយ៉ានិយាយថាមានតែរៀបចំគម្រោងជាមួយ Kimmerley ទុកមុនទេដែលអាចធ្វើអោយនាងចាប់បានបាច់កូនក្រមុំ។ សរុបមកមិត្តសំលាញ់មួយគូនេះខូច ហើយជួយគ្នាសម្បើមណាស់ដើម្បីធ្វើអោយមិត្តរបស់ខ្លួនក្លាយជាកូនក្រមុំ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា