Sririta-Korn បកស្រាយច្បាស់ហើយរឿងរិះគន់របស់អ្នកបណ្ដាញសង្គមចំពោះកូនប្រុសចង់អោយកូនមានជីវិតបែប…! មានរូបភាព
ដោយមានការរិះគន់ពីអ្នកបណ្ដាញសង្គមជាច្រើន សម្រាប់តារាសម្ដែងស្រីលំដាប់តួឯក Sririta Jensen និងស្វាមី Korn Narongdet ក្រោយពីចេញមកផ្ដល់បទសម្ភាសន៍ថា ចង់អោយកូននៅជាប់ដី រហូតដល់គ្រប់គ្នារិះគន់ថា ចុះហេតុអ្វីបានប្រើរបស់របរស៊ីវិល័យបែបនេះ ទាំងដែលធ្លាប់ផ្ដល់សម្ភាសន៍ហើយនិង
ជាក់ស្ដែង (20 កញ្ញា 2022) អ្នកនាង Sririta ហើយនិងស្វាមីបានបណ្ដើរគ្នាមកបើកចិត្តនិងបកស្រាយរឿងនេះថា តាមពិតទៅយើងក៏និយាយបែបវែងឆ្ងាយ និយាយច្រើនរឿង ហើយអធិប្បាយដោយមិនបានក្បោះក្បាយអ្វីនោះដែរ យើងនិយាយចេញពីចិត្ត ដោយនៅក្នុងអត្ថន័យយើងទាំងពីរ គឺ Down to earth យើងត្រូវមានសីលធម៌ យើងត្រូវចេះអោនរំទោនចេះគោរពដឹងខុសត្រូវ ចេះផ្ញើរខ្លួន ត្រូវជំរាបសួរគ្រប់គ្នាដែលយើងបានជួប ទោះស្គាល់ឬមិនស្គាល់ក្ដី រឿងទាំងអស់នេះពួកយើងចង់ដាំបណ្ដុះក្នុងចិត្តគាត់អោយខ្លាំង ហើយក៏មិនចង់បិតឬហាមឃាត់ដាក់កំរិតអ្វីដល់គាត់ដែរ ចង់អោយគាត់ចេះរស់នៅប្រឈមមុខចំពោះពិភពលោកដ៏ធំនេះ ប៉ុន្ដែក៏មានអ្នកយកតែមួយពាក្យៗមករិះគន់ដែរ
ប៉ុន្ដែក៏យល់នូវអ្វីដែលគេកំពុងតែសម្លឹងមើលមកដែរ ប្រហែលជាស្ដាប់បានតែមួយពាក្យនិងហើយក៏មើលមកយើងមានអារម្មណ៍ថា ចង់ផ្ដោតនៅត្រង់ណារបស់នាងអីបែបនេះ ប៉ុន្ដែក៏អគុណគ្រប់ៗខមិន ព្រោះវាមានអារម្មណ៍ថាល្អដែលបងៗគាត់នៅនឹកដល់យើង
អត្ថបទដោយ : នីត្តា
















