ទស្សនិកជនភ្ញាក់ផ្អើលហើយសប្បាយចិត្តជាខ្លាំង ក្រោយពេលបានដំណឹងថាតារាស្រីលំដាប់កំពូល chomismaterialgirl ត្រឡប់មកទទួលការងារសម្តែងឡើងវិញ។ ថ្ងៃនេះតារាស្រីបានធ្វើដំណើរទៅចូលរួមបួងសួងដើម្បីចាប់ផ្តើមថតរឿងថ្មីរួចរាល់ ដែលមានន័យថាមិនយូទេហ្វែនៗនឹងបានទស្សនាខ្សែរភាពយន្តដ៏សែនទាក់ទាញនោះ។

រឿងថ្មីរបស់តារាស្រីមានចំណងជើងថា “Long Live Love” ជាខ្សែរភាពស្នេហារ៉ូមែនទិក បូកកំប្លែងតិចៗ ដោយមានលោក Sunny មកធ្វើជាតួឯកប្រុស។ តាមបទពិសោធន៍តួឯកទាំងពីរនាក់ធ្លាប់សម្តែងហើយធ្វើអោយអ្នកទស្សនាផ្ទុះសំណើចពេញរោងកុនរៀងៗខ្លួន ពេលនេះមកបញ្ចេញថ្វីដៃរួមគ្នាហ្វែនៗដឹងតែត្រៀមហៀរទឹកភ្នែកអោយហើយទៅ។
សរុបមកអ្នកគាំទ្រហ្វាសសិនរបស់អ្នកម៉ែ chomismaterialgirl នឹងបាន Enjoy ស្តាយល៍តែងខ្លួន ភាពកំប្លុកកំប្លែងរបស់នាងនៅលើ Screen ធំពេញៗភ្នែកក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ សា




