ប៉ាប៉ាសប្បាយចិត្តមិនស្ទើរទេលើកនេះ!! ម៉ែ Chomismaterialgirl សសើរស្វាមីខ្លួនឯងតាមសារពត៌មាន!!

បានក្លាយជាស្វាមីភរិយាក្នុងក្តីស្រម៉ៃរបស់មនុស្សរាប់លាននាក់យូហើយ សម្រាប់គូស្នេហ៍របស់តារាស្រីលំដាប់កំពូល chomismaterialgirl និងមហាសេដ្ឋី nottvisrut ដែលកាន់តែយូអ្នកទាំងពីរកាន់តែសម្តែងភាពផ្អែមល្ហែមដាក់គ្នាច្រើនជាងមុន។ ចុងក្រោយគួរអោយស្រលាញ់ខ្លាំងតារាស្រីសសើរស្វាមីរបស់ខ្លួនកណ្តាលកម្មវិធី និងបទសម្ភាសន៍។
នៅក្នុងកម្មវិធីបួងសួងខ្សែរភាពយន្តថ្មីពេលគេសាកសួរដល់ស្វាមីអ្នកនាង chomismaterialgirl បាននិយាយដល់លោក nottvisrut ថាអីឡូវនេះ Hot ខ្លាំងណាស់ សូម្បីនាងក៏ភ្ញាក់ផ្អើលនឹងស្វាមីរបស់ខ្លួនដែលមិននឹកស្មានថាអាចមកឆ្ងាយដល់ម្លឹងសោះឡើយ។
លឺហើយអ្នកគាំទ្ររបស់គូ nottvisrut – chomismaterialgirl រីករាយដែលបានឃើញអាយដលរបស់ខ្លួនមានស្នេហានិងគ្រួសារដែលមានសុភមង្គល ហើយចេះជួយគ្នាដើម្បីរីកចម្រើនទៅវិញទៅមកបែបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា