ហួសចិត្ត ផាយុ និយាយបែបនេះដាក់ម៉ាក់ម៉ាក់ chomismaterialgirl ពេលខ្លួនស្រកគីឡូ!!

បានក្លាយជាប្រធានបទគួរអោយស្រលាញ់មួយទៀតហើយសម្រាប់សម្តីដែលអូន ផាយុ បាននិយាយទៅកាន់អ្នកម្តាយថា “យុមិនអាចត្រឡប់ទៅដូចដើមវិញទេណា!” ដែលបានធ្វើអោយប៉ាម៉ាក់អស់សំណើចហើយនាំយកមកចែកចាយអោយគ្រប់គ្នាបានសើចជាមួយ។
នៅក្នុងបទសម្ភាសន៍អ្នកនាង chomismaterialgirl បាននិយាយអំពីកូនប្រុសថាពេលនេះទាំងពីរនាក់មានអាយុ ៥ ឆ្នាំពេញបរិបូរណ៌ ហើយត្រឡប់ចូលរៀនវិញហើយនាពេលនេះ។ សាយហ្វា មាឌធំជាងគេក្នុងថ្នាក់ហើយពេលនេះធំដល់ថ្នាក់សិស្សច្បងក៏មើលទៅតូចជាងគាត់ដែល។ ចំណែកផាយុវិញបែរជាស្រកគីឡូជាមុន មានថ្ងៃមួយគាត់ដើរមករកខ្ញុំហើយនិយាយថាម៉ាក់ ម៉ាក់លែងបានឃើញយុដែលធាត់ពីមុនហើយណា (និយាយបណ្តើរតារាស្រីសើចបណ្តើរ)។
ហើយតារាស្រីក៏ឆ្លើយតបទៅសម្តីរបស់កូនប្រុសបានយ៉ាងល្អបំផុត នាងនិយាយថាធាត់ក៏បាន ស្គមក៏បាន ម៉ាក់ចូលចិត្តទាំងអស់ អោយ “យុ” មានសុខភាពល្អ។ ជារួមមិនថាមានរឿងអ្វីកើតឡើងនោះទេ​ បទសន្ទនារវាងសមាជិករបស់តារាស្រី chomismaterialgirl នៅតែជារឿងដែលអាចធ្វើអោយទស្សនិកជនរីករាយជានិច្ច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា