កប់ណាស់! គ្រាន់តែកៀកថ្ងៃរៀបការភ្លាម តារាស្រី Bitoey បង្ហាញរូប Pre-wedding សុិចសុីខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ មិនយូរទៀតនោះទេ តារាចម្រៀងស្រីសុិចសីុកញ្ញា Bitoey និងចូលរោងការជាមួយនិងលោក Dj Man ហើយ ពោលគឺនៅថ្ងៃទី០៥ ខែតុលាខាងមុននេះ។

យ៉ាងណាមិញគ្រាន់តែថ្ងៃរៀបការកាន់តែខិតជិតបែបនេះភ្លាម Bitoey បានលួចបញ្ចេញរូបថត Pre-wedding របស់ខ្លួននិងអនាគតស្វាមីប៉ុន្មានសន្លឹក ធ្វើឲ្យគ្រប់គ្នាភ្ញាក់ព្រោះ រូបភាពនេះពិតជាស្រស់ស្អាតខ្លាំងណាស់ អ្វីដែលពិសេសនោះគឺ Bitoey បានតុបតែងខ្លួនក្នុងឈុតសុិចសុីបញ្ចេញគល់ភ្លៅ ធ្វើឲ្យហ្វេនៗលង់មិនស្ទើរនោះទេ។

លើសពីនេះទៅទៀត គ្រាន់តែហ្វេនៗឃើញរូបភាព Pre-wedding របស់តារាស្រីរូបនេះស្អាតៗអញ្ចឹងភ្លាម គ្រប់គ្នាក៏ចង់ឲ្យពិធីមង្គការនាងឆាប់មកដល់ ព្រោះចង់ឃើញនាងថ្ងៃមង្គលការមិនដឹងស្អាតបែបណានោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី