ឬនេះជាកាបើកមុខមិត្តស្រី?!! តារាប្រុស marchutavuth បង្ហោះរូបភាពជាមួយនារីក្រៅវិស័យសិល្ប:ម្នាក់យ៉ាងរ៉ូមែនទិក!

បានចេញមុខអោយសម្ភាសន៍ថាខ្លួនមានមិត្តស្រីយូណាស់មកហើយសម្រាប់លោក marchutavuth បន្ទាប់ពីមានគេសង្ស័យថាគាត់លួចទាក់ទងជាមួយតារាស្រី Baifernbah។ ចុងក្រោយទស្សនិកជនអស់មន្ទិលសង្ស័យព្រោះតារាប្រុសផុសរូបជាមួយនារីដែលគ្មាននរណាស្គាល់មុខម្នាក់ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
លោក marchutavuth ផុសរូបរ៉ូមែនទិកជាច្រើនសន្លឺក tag អោយកញ្ញា yelly_ly ព្រមជាមួយ Caption ខ្លីៗសសេរថា “ផ្លុំនំខេកជំនួយតែម្តងទៅ 🎂🤭”។ បន្ទាប់ពីតារាប្រុសផុសរូបហើយមានមិត្តភក្តិក្នុងវិស័យសិល្ប:ច្រើនណាស់បានចូលមកខមមិនសម្តែងក្តីស្រលាញ់អោយពួកគេ ហើយសសើរថាអ្នកទាំងពីរខ្យូត។
ហើយក្រោយពេលអ្នកប្រើប្រាស់អ៊ិនធឺណែតចូលមើលគណនីអ៊ិនស្តាក្រាមរបស់កញ្ញា yelly_ly ពួកគេសង្កេតឃើញថានាងមានថតរូបនៅកន្លែងតែមួយជាមួយលោក marchutavuth ជាច្រើនផុស ដែលអាចបញ្ជាក់បានថានាងជាម្ចាស់បេះដូងនៅក្រៅវិស័យសិល្ប:ដែលលោក march ធ្លាប់ប្រាប់នៅក្នុងសម្ភាសន៍។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ​ សា