មិនគួរឲ្យជឿ! Ching Ching គ្រាន់តែល្បីមានស្នេហាលួចលាក់ជាមួយ Weir ភ្លាម ឡើងអ្នកFollowខ្លាំងយ៉ាងនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយទាក់ទងនឹងរឿង ដែលថាតារាសម្ដែងស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ នាង Ching Ching មានស្នេហាលួចលាក់ជាមួយនិងលោក Weir Sukollawat ដែលសព្វថ្ងៃមានគូស្នេហ៍រួចហើយ គឺកញ្ញា Bella Ranee។

ក្នុងនោះផងដែរ គ្រាន់តែព័ត៌មាននេះល្បីភ្លាម ធ្វើឲ្យប្រជាប្រិយភាពរបស់ Ching Ching កើនឡើងភ្លាមមួយរំពិត សូម្បីតែចំនួនអ្នកចុច Follow នៅក្នុងគណនីអុីនស្តារក្រាមរបស់នាង ក៏កើនឡើងច្រើនមិនគួរឲ្យជឿផងដែរ។

After Footer (Active) - damrei Mr1 Zone2

តាមប្រភពពីវេបសាយ៍ថៃបានបង្ហាញពីតួលេខមុនពេលមានរឿង គណនីអីុនស្តារក្រាមរបស់ Ching Ching មានអ្នក Follow ចំនួនជាង៣៨០០០០នាក់ប៉ុនណោះ រហូតមកដល់ពេលនេះ មានអ្នក Follow ចំនួនជាង៤៩០០០០នាក់ ពោលគឺកើនឡើងដល់ទៅជាង១០ម៉ឺនក្នុងរយៈពេលដ៏ខ្លី។

យ៉ាងណាមិញក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក៏មិនបានបញ្ចេញមតិសរសើរដល់រូបនាងប៉ុន្មាននោះទេ ព្រោះថាល្បីដោយសារតែកើតរឿងអាស្រូវគឺជារឿងមិនល្អនោះទេ ហើយគ្រប់គ្នាក៏សង្ឃឹមថានាង ជាពិសេសលោក Weir បកស្រាយឲ្យមហាជនបានជ្រាបច្បាស់ឆាប់ៗនេះ៕

តារាងបង្ហាញតារាស្រីដែលមានកំណើនអ្នកFollowច្រើនជាងគេក្នុងខែកញ្ញា

អត្ថបទដោយ៖សុីវលី