Single ហើយមានខ្លាំង!! កញ្ញា ladiiprang ទិញរថយន្តបកកេះជូនជាកាដូថ្ងៃកំណើតអ្នកម្តាយ!

បានត្រឡប់មកមានជីវិតជីវ៉ាវិញហើយសម្រាប់តារាសម្តែងស្រី ladiiprang ដែលមុននេះបានសុំដកខ្លួនដើម្បីលំហែកាយធ្វើចិត្តរឿងបែកបាក់ជាមួយគូដណ្តឹង។ ថ្មីៗនេះហ្វែនៗនាំគ្នាសប្បាយចិត្តជាខ្លាំងព្រោះពេលនេះតារាស្រីធ្វើចិត្តបាន អាចចាប់ផ្តើមចេញធ្វើការងារ ហើយជ្រើសរើសប្រើប្រាស់ជីវិតនៅលីជាមួយមិត្តភក្តិនិងគ្រួសារយ៉ាងសប្បាយរីករាយ។
ចុងក្រោយកញ្ញា ladiiprang បានបង្ហាញបរិយាកាសគ្រួសារដ៏សែនកក់ក្តៅចូលក្នុងអ៊ិនស្តាក្រាមនាំហ្វែនៗអោយរំភើបរីករាយតាម វាជាវីដេអូបង្ហាញសកម្មភាពតារាស្រីនាំម្តាយទៅទទួលរថយន្តដែលនាងបានត្រៀមទុកជាកាដូថ្ងៃខួបកំណើតអោយអ្នកមានគុណ។
បណ្តាលអោយហ្វែនៗឃើញហើយនាំគ្នាចូលសម្តែងក្តីរីករាយ និងជូនពរថ្ងៃកំណើតរបស់អ្នកម្តាយយ៉ាងច្រើនសន្ធឹកសន្ធាប់។ អាចនិយាយបានថាតារាស្រីរបស់យើងកំពុងស្ថិតនៅក្នុង Mode “Single ស្អាត ឆ្លាត ពូកែ ហើយមានខ្លាំងខ្លាំង!” ស្នេហាថ្មីសុំទុកមួយឡែកសិន ពេលនេះគ្រួសារជារឿងដែលសំខាន់បំផុត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា