ដូចការសង្ស័យឬយ៉ាងណា! គ្រប់គ្នាមិនជឿថា Baifern Pimchanok ល្អដូចទេពធីតាតែគ្មានអ្នកស្រលាញ់ឬមួយនាងចាំបុរសម្នាក់នេះ! មានវីដេអូ

Baifern Pimchanok មួយឈុតនេះស្អាតហើយនៅមានបង្អួតរូបគូរជាមួយ Yugyeom GOT7 កម្មវិធីបង្ហាញម៉ូដនៅទីក្រុង Milan ហ្វេនៗឃើញហើយស្រែកលាន់មាត់គ្រប់ៗគ្នា

ធ្វើអោយបណ្ដាអ្នកគាំទ្រជាច្រើននាងលាន់មាត់ស្រែកពេញទឹកពេញដីក្រោយពេលកកញ្ញារូបស្រស់យ៉ាង Baifern ហោះហើរទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Milan  Spring/Summer 2023  នៅក្នុងកម្មវិធី Onitsuka Tiger នរណាៗក៏សម្លឹងឃើញថានាងស្រស់ស្អាតខ្លាំងណាស់និងមានពន្លឺរស្មីខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ហើយនៅមានមួយវគ្គទៀតដែលជាចំនុចសំខាន់បំផុត នៅពេល Baifern អង្គុយក្បែរឆាកជិតនិងតារាកូរ៉េល្បីឈ្មោះនិងសែនសង្ហាលោក Yugyeom GOT7 អាចនិយាយបានថាវគ្គនេះធ្វើអោយគ្រប់គ្នាស្រែកភ្លាត់សម្លេងអស់ហើយ ខាងស្រីស្រស់ស្អាតខាងប្រុសស្រស់សង្ហា សក្ដិសមគ្នាខ្លាំងណាស់

រឿងនេះធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមអនឡាយ រហូតដល់ជាប់ហេសថេក Baifern Pimchanok ក្នុងបណ្ដាញសង្គម Twitter របស់ថៃភ្លាមៗ

អត្ថបទដោយ : នីត្តា