ត្រូវបានគេចាត់ទុកជារាជនីរបស់វិស័យសិល្ប:ថៃជាយូយាណាស់មកហើយសម្រាប់តារាស្រី AnneThong ដែលចាត់ទុកការងារសិល្ប:ជាជីវិត។ រហូតមកទល់សព្វថ្ងៃនេះនាងក៏នៅចង់បន្តធ្វើវារហូតរាងកាយទៅលេងរួច ចុងក្រោយសុំអង្វរសិស្សប្អូន និងហ្វែនៗថាកុំទាន់ដេញនាងចេញពីវិស័យសិល្ប:អី នាងនៅចង់ធ្វើការងារនេះជាបន្ត។

នៅក្នុងកម្មវិធីបើកសម្ភោធគម្រោងខុនដូថ្មីរបស់តារាស្រី Sririta និងស្វាមី កំពូលតារាស្រី AnneThong លាន់មាត់ថា “ទេខ្ញុំមិនទាន់ចង់ចេញទៅណាទេ កុំបណ្តេញគ្នាចេញអី!” បន្តដោយការអធិប្បាយកុំអោយអ្នកយកពត៌មានយល់ច្រឡំថាមានសិស្សប្អូនតាំងចិត្តចង់អោយនាងចេញពីវិស័យសិល្ប:។

សរុបមកមិនមាននរណាបណ្តេញកញ្ញា AnneThong ទេគ្រប់យ៉ាងកើតចេញពីការកាត់សេចក្តីក្រោយពេលស្តាប់បទសម្ភាន៍មុនៗរបស់អ្នកប្រើប្រាស់អ៊ិនធឺណែត ម៉្យាងវិញទៀតរាជនីចិត្តរឹងម្នាក់នេះមិនព្រមចេញជាដាច់ខាត សម្តែងរឿង ដឹកនាំរឿង ជាអ្វីដែលនាងតាំងចិត្តចង់ធ្វើរហូតអស់កំលាំងកាយ និងដល់អាយុរឺត្រែត។
អត្ថបទដោយ សា



