ជាការពិតណាស់ដូចដែលយើងធ្លាប់បានដឹងរួចមកហើយ នៅប្រទេសថៃគឺសម្បូរទៅដោយតារាសម្ដែងប្រុសដែលមានរូបរាងសង្ហារ និងសមត្ថភាពខ្ពស់ ។ មិនតែប៉ុណ្ណោះក៏មានតារាខ្លះទៀត ថែមទាំងមានសំលេងពិរោះថែមទៀតផង។ ហើយតារាប្រុសទាំងត្រូវបានអ្នកគាំទ្រសសើរមិនដាច់ពីមាត់ថាមិនត្រឹមតែមានមុខមាត់ស្រស់សង្ហារប៉ុណ្ណោះទេ ថែមទាំងមានសំលេងពិរោះទៀតផង។
តោះក្រឡេកមកមើលថាតារាប្រុសរូបណាខ្លះ៖
1 Tik Jesdaporn
តារាប្រុសដែលមានរូបសង្ហារវ័យ ៤២ ឆ្នាំ មួយនេះ ត្រូវបានអ្នកគាំទ្រសសើរថាមានសំលេងដ៏សែនពិរោះស្រទន់នៅពេលដែលលោកនិយាយ ។
2 Nadech Kugimiya
ចំណែកបុរសសង្ហារ Nadech វិញ ក៏មានសំលេងពិរោះផ្អែមមិនធម្មតា មិនតែប៉ុណ្ណោះ Nadech ក៏ច្រៀងពិរោះថែមទៀតផង។
3 Nine Naphat
តារាប្រុសម្នាក់នេះដែលយើងស្គាល់ថាជាតួឯកប្រុសក្នុងរឿង Friend Zone មិនត្រឹមតែមានរូបរាងសង្ហារទេ ថែមទាំងមានសំលេងពិរោះ ពិរោះរហូតដល់អាចធ្វើជាតារាចម្រៀងអាជីពបានទៀតផង។
4 Weir Sukollawat
ជាការពិតណាស់នៅពេលដែលយើងមើលរឿងភាគដែលសម្ដែងដោយតារាប្រុសរូបនេះ អ្នកប្រាកដជាបានសំលេងដ៏ស្រទន់របស់លោក ដែលកាន់តែធ្វើអោយរឿងភាគរបស់លោកកាន់តែមានភាពទាក់ទាញ៕
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ