Zhao LiYing ត្រៀមប៉ះគ្នាជាមួយ Wang Yibo ក្នុងរឿងភាគចិនបុរាណថ្មី

ដូចដែលទស្សនិកជនបានដឹងរួចមកហើយថាតារាស្រីរូបស្រស់ដែលមានឈ្មោះល្បីក្នុងប្រទេសចិន Zhao Liying បានបាត់មុខពីវិស័យសិល្បះមួយរយៈមកហើយក៏ព្រោះតែនាងជាប់រវល់ក្នុងរឿងគ្រួសាររបស់នាង ពោលគឺនាងទើបតែសម្រាលកូនរួចកាលពីខែ ៣ កន្លងទៅនេះ ប៉ុន្ដែក៏នៅតែមិនទាន់ឃើញវត្តមានរបស់នាងត្រលប់ចូលមកសិល្បះវិញនៅឡើយ ។

ប៉ុន្ដែកាលពីពេលថ្មីៗ នេះក៏លេចលឺដំណឹងថានាងកំពុងត្រៀមខ្លួនសម្ដែងរឿងភាគបុរាណថ្មីមួយដែលមានចំណងជើងថា «Legend of Fei» ជាមួយតារាសម្ដែងប្រុសដែលមានវ័យក្មេងមួយរូបគឺ លោក Wang Yibo ។ គួរបញ្ជាក់ផងដែរថា Wang Yibo គឺជាតារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងមួយរូបនៅក្នុងប្រទេសចិន ហើយរឿងភាគរបស់លោកដែលមានចំណងជើងថា «The Untamed» ដែលទើបតែបញ្ចប់ការចាក់ផ្សាយនាពេលថ្មីៗ កន្លងទៅនេះនៅក្នុងប្រទេសចិន ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

តោះទៅមើលរូបភាពបន្តិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ