Janie បានបង្ហោះឃ្លីបបង្ហាញពីចង្កេះស្ដើងរបស់នាង ប៉ុន្តែ​អ្នក​លេង​អ៊ីនធឺណិត​បារម្ភ​ខ្លាច​ស្គម​ពេក!

ជាតារាស្រីមួយរូបទៀតដែលមានវិន័យច្រើនលើការហាត់ប្រាណសម្រាប់ ” Janie Thienphosuwan” បើទោះបីជាពេលនេះនាងមានអាយុ 41 ឆ្នាំក៏ដោយ ប៉ុន្តែអាចនិយាយបានថាអ្នកម្តាយមានមុខក្មេងខ្លាំងណាស់  បើនិយាយថាអាយុ 18 នឹងជឿ ។ បើ​អ្នក​ណា​ដែល​បាន​តាមដាន Instagram របស់​Janie នឹង​ឃើញ​ថា​នាង​តែង​បង្ហោះ​ឃ្លីប​ហាត់ប្រាណ។

ហើយថ្មីៗនេះ Janie បានបង្ហោះឃ្លីបដែលខ្លួនបានទៅថតរូប និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹង ឈុតខោខូវប៊យ និងអាវកាក់តូចមួយប៉ុណ្ណោះ ព្រមទាំងបង្ហាញរាងស្តើង ប៉ុន្តែបន្ទាប់ពីឃ្លីបមួយនេះ ត្រូវបានបញ្ចេញ ក៏មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិ ព្រួយបារម្ភជាខ្លាំង ព្រោះថាដូចពេលនេះ Janie មើលទៅស្គមពេកហើយ។ មតិ​មួយ​ចំនួន​បាន​សុំ​ឲ្យនាង​បន្ថែម​២-៣​គីឡូក្រាម​ទៀតកាន់តែស្រស់ស្អាត។ ទោះជាយ៉ាងណា ក៏នាងនៅតែមានសិទ្ធិក្នុងការសម្រេចចិត្តលើរូបរាងរបស់នាងផ្ទាល់ដោយមិនសម្រេចលើនរណាម្នាក់ក្រៅពីខ្លួននាងឡើយ។
Eriya