វាលធំល្វឹងល្វើយ! Prang Kannaran ប្រលាងខ្លួនជាមួយអាវស្បៃស្ដើងអាវក្នុងក៏គ្មានពាក់ដែរ ឃើញហើយម្នាក់ៗចង់គ្រុន! មានរូបភាព
តាំងពីនៅទំនេរគ្មានអ្នកថែបេះដូងមក Prang កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ព្រោះរាងស្គមជាងមុនចង់ស្លៀកអ្វីក៏បានស្លៀកអ្វីក៏ស្អាតទាំងអស់ ជាពិសេសខណៈពេលនេះនាងបាននិយាយថាកំពុងតែផ្ដោតអារម្មណ៍លើការងារនិងគ្រួសារ ហើយមុននេះក៏ទើបតែទិញឡានថ្មីជូនអ្នកម្ដាយជាទីស្រលាញ់ហើយដែរ
ប៉ុន្ដែភាពស្រស់ស្រាយរបស់ Prang នៅខណៈពេលនេះធ្វើអោយកំលោះៗរលាយបេះដូងអស់ហើយ យ៉ាងជាក់ស្ដែងសាម៉ីខ្លួយ បានជ្រើសរើសយកអាវពណ៌សស្បៃស្ដើងមកពាក់បង្ហាញរាងយ៉ាងស៊ិចស៊ី ឆែកខាងមុខប្រលោះទ្រូងទូលាយល្វឹង សូម្បីតែអាវក្នុងក៏ដឹងថាមិនពាក់ដែរ កំពុងពេញស្រលាញ់ហើយនេះ ស្អាត ស៊ិចស៊ី ស្រស់ស្រាយមានមួយចប់តែម្ដងចា
ធ្វើអោយហ្វេនៗរំជើបរំជួយរត់ប្របាញ់ជើងចូលមកចុចឡាយអោយព្រោងព្រាត សូម្បីតែកំលោះរូបសង្ហា Film Thanaphat ក៏ចូលមកខមិនដោយប្រយោគនេះដែរថា “មេធំស្អាតបំផុតក្នុងលោកទាំងបីនេះ”
អីយ៉ាសៗៗៗ គូរនេះគួអោយតាមដានណាស់
អត្ថបទដោយ : នីត្តា























