យូរទៅកាន់តែដូចកូរ៉េហើយ តារាស្រីនាង Gubgib ស្រស់ស្អាតយ៉ាងនេះធ្លាប់កែកុនអ្វីខ្លះហើយ?

អាយុរកាន់តែកើនសម្រស់កាន់តែស្អាតឡើងៗ! តារាសម្ដែងស្រីនាង Gubgib Sumonthip ភរិយារូបស្អាតរបស់តារាប្រុសលោក Bie Kpn ឆ្លងថ្ងៃកំណើតជួបជុំស្វាមីនិងកូនៗ កើនអាយុរមួយឆ្នាំទៀតតែសម្រស់អ្នកម្ដាយកូនពីរ ត្រូវបានមហាជនលាន់មាត់សសើរគ្រប់គ្នាថាស្អាតក្មេងជាងវ័យណាស់។

ដោយខួបកំណើតឆ្នាំនេះតារាស្រីនាង Gubgib មានវ័យ៣៤ហើយ តែសម្រស់វិញនៅចាំស្អាតណាស់ មានតែក្មេងវ័យស្អាតជាងកាលពីឆ្នាំមុនៗផង ទាំងសក់ទាំងស្បែកម៉ែនៅស្អាតណាស់ថែមច្រមុះវិញស្រួចសមតែម្ដង។ ហើយសម្រស់ស្អាតដូចកូរ៉េរបស់តារាស្រីនាង Gubgib គឺបានបន្ថែមនៅទឹកដីកូរ៉េនេះឯង ដោយរូបនាងធ្លាប់បានហោះហើរទៅកែខ្ទង់ច្រមុះនិងលើកត្របកភ្នែកពីរជាន់ឲស្អាតសមដូចសព្វថ្ងៃនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ