ជាការពិតណាស់ ក្រោយពេលដែលភរិយាលាចាកលោកទៅ តារាកំប្លែងល្បីឈ្មោះ នាយហុងដា ត្រូវរស់នៅឯកា ដោយចិញ្ចឹមបីបាច់ថែរក្សាចូលស្រីដែលជាដំណក់ឈាមតែមួយគត់ជាមួយនិងភរិយាដែលបានចែកឋានទៅ។
យ៉ាងណាមិញ មកទល់ពេលនេះមហាជនជាច្រើនបាននាំគ្នាសរសើរដល់តារាកំប្លែងរូបនេះ ដែលមួយថ្ងៃៗ ខិតខំស្វះស្វែងបំពេញ ការងារដើម្បីរកប្រាប់ចំណាយលើជីវភាពគ្រួសារ ពិសេសនោះគឺផ្គត់ផ្គង់កូនស្រីជាទីស្រលាញ់របស់ខ្លួនផ្ទាល់នេះតែម្ដង។
អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នោះគឺ ពេលនេះកូនស្រីរបស់នាយ បានធំធាត់ឡើងមួយកម្រិតហើយ រីឯមុខមាត់វិញប្រែកាន់តែស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងតែម្ដង នរណឃើញក៏លាន់មាត់សរសើរដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី