កញ្ញា Davikah ប៉ះ IU តារាស្រីល្បីបំផុតរបស់ប្រទេសកូរ៉េខាងត្បួងធ្វើអោយអាស៊ីលេចធ្លោខ្លាំងនៅក្នុងកម្មវិធី!
សប្តាហ៍នេះជាទេសកាលដើរម៉ូតដែលធំបំផុតរបស់ពិភពលោកដែលធ្វើឡើងនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដែលប្រែនសំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអង្ល័កាល្បីៗលំដាប់ៗមកចូលរួមបង្ហាញនៅក្នុងកម្មវិធីនេះទាំងអស់។ កញ្ញា Davikah ធ្វើដំណើរទៅចូលរួមក្នុងនាមជាតំណាងអោយផលិតផលម៉ាក Guccitwinsburg ពីប្រទេសថៃ និងមានកញ្ញា IU តារាសម្តែងតារាចម្រៀងល្បីមកពីប្រទេសកូរ៉េខាងត្បូងមកតំណាងអោយប្រែនជាមួយគ្នា។

តារាស្រីតំណាងអាស៊ីទាំងពីរនាក់រាក់ទាក់គ្នាយ៉ាងជិតស្និទ្ធនៅពេលដែលបានជួបគ្នា មានទាំងការចាប់ដៃ ថ្ពក់ដៃ និងចូលរួមថតរូបជាមួយគ្នាជាច្រើនសន្លឹក។ បន្ទាប់ពីកម្មវិធីចប់កញ្ញា Davikah បាននាំយករូបមកផុសព្រមជាមួយ Caption សសេរថា “Love seeing you all ❤️ #guccitwinsburg” ដោយមាន Mention ឈ្មោះ IU ចូលក្នុងផុសរបស់នាង។

បណ្តាលអោយហ្វែនៗដែលស្គាល់តារាស្រីទាំងពីរ ហើយតែងតែតាមគាំទ្រការងាររបស់ពួកគេនាំគ្នារំភើបព្រោះនៅទីបំផុតតារាស្រីលំដាប់កំពូលប្រចាំតំបន់បានជួប ហើយនាំគ្នាធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍លើភាពស្រទន់របស់ទ្វីបអាស៊ីរបស់យើង។
អត្ថបទដោយ សា



