បើអោយនិយាយដល់វិស័យដើរម៉ូតរប់សប្រទេសថៃ គ្រប់គ្នាមុខជាលើកយកឈ្មោះតារាស្រី khemanito មកនិយាយពីព្រោះនាងដើរម៉ូតនេះលើសពី ២០ឆ្នាំ ហើយគ្រប់ពេលដែលបង្ហាញសមត្ថភាពតារាស្រីតែងតែជាប់នៅលំដាប់ខ្ពស់ៗរបស់ទំព័រសារពត៌មានជានិច្ចកាល។

ចុងក្រោយអ្នកនាង khemanito ធ្វើអោយឆាកបង្ហាញម៉ូតប្រែនល្បីបំផុតរបស់ប្រទេសថៃកក្រើកជាខ្លាំងព្រោះមិនថាជាឈុតកូនក្រុមុំ ឈុតហ្វាសសិនញ៉ាក់សាច់ ឈុតចូលរួមកម្មវិធីហាយសូ តារាស្រីបានធ្វើអោយឈុតទាំងអស់នោះលេចធ្លោដាច់គេជានិច្ច។

មានរូបភាព និងវីដេអូការដើររបស់អ្នកនាង khemanito ច្រើនណាស់ដែលធ្វើអោយទស្សនិកជន និងមិត្តភក្តិក្នុងវិស័យដើរម៉ូតទាំងអស់នាំគ្នាក្រោកឈរទះដៃសម្តែងក្តីស្ងប់ស្ងែញអោយថ្វីដៃល្អមិនមានថ្ងៃធ្លាក់ចុះរបស់នាង យ៉ាងច្រើនសន្ធឹកសន្ធាប់។
អត្ថបទដោយ សា



