Baifern – Nine បង្ហាញភាពផ្អែមល្ហែមក្នុងដំណើរកំសាន្តលក្ខណ:គ្រួសារធំនៅប្រទេសអ៊ីតាលី!

ដូចដែលអ្នកប្រើប្រាស់អ៊ិនធឺណែតមួយចំនួនបានសង្ស័យកាលពីម្សិលមិញ បច្ចុប្បន្នតារាប្រុស naphat_nine និងតារាស្រីគូជីនកំពុងនៅក្នុងតំបន់តែមួយនៃប្រទេសអ៊ីតាលី។ ថ្ងៃនេះបន្ទាប់ពីចប់ភារកិច្ចការងារតារាប្រុសស្រីបានបង្ហាញវត្តមានរួមគ្នានៅតាមតំបន់កំសាន្តផ្សេងៗ បណ្តាលអោយមានវីដេអូគួរអោយស្រលាញ់ជាច្រើនផុសឡើងនៅក្នុងអ៊ិនស្តាក្រាម។
នៅក្នុង story អ៊ិនស្តាក្រាមរបស់កញ្ញា baifernbah ហ្វែនៗបានឃើញវីដេអូតារាស្រីនិងតារាប្រុសកំពុងញ៉ាំការ៉េមរួមគ្នាយ៉ាងសប្បាយរីករាយ ចំណែកនៅក្នុងអ៊ិនស្តាក្រាមអ្នកចាត់ការបស់តារស្រីវិញបានផុសរូបដែលោក naphat_nine កំពុងដើរបណ្តើរជូជីនព្រមជាមួយរបស់ជាច្រើននៅក្នុងដៃ (មើលថែបានល្អ ជួយយួរឥវ៉ាន់អោយ។
ហើយនៅមានបរិយាកាសដែលកញ្ញា baifernbah កំពុងលេងថតវីដេអូជាមួយម្តាយរបស់លោក naphat_nine ទាំងអស់សំណើចជាច្រើនវីដេអូទៀត ដែលបានលេចចេញមកអោយហ្វែនៗបានរីករាយតាម និងនៅមានសង្ឃឹងថាទាំងពីរនាក់នឹងប្រកាសថាស្រលាញ់គ្នាឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា