ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ កាលពីល្ងាចថ្ងៃទី១១ ខែសីហាម្សិលមិញនេះក្រុមតារាសម្តែងនៅក្នុងរឿងភាគ «My Love From The Star» បានចូលរួមកម្មវិធីសម្ពោធរឿងជាផ្លូវការ ដើម្បីត្រៀមចាក់បញ្ចាំងជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញនៅក្នុងកម្មវិធីនោះផងដែរ គេបានឃើញតារាសម្ដែងស្រី៣ដួងគឺ កញ្ញា Matt Peranee, Yoghurt Nattasha, និង Kamolned បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបានថតរូបជុំជាមួយនិងគ្នា ធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិសរសើរព្រាតតែម្ដង។
ហើយតាមរយៈរូបភាពនោះផងដែរ គ្រាន់តែអ្នកគាំទ្របានឃើញក្នុងបណ្ដាញសង្គមភ្លាម គ្រប់គ្នាក៏លាន់មាត់សរសើរ និងនាំគ្នាចែករំលែកពេញបណ្ដាញសង្គមថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទដោយ៖សុីវលី