នៅមានទំនាក់ទំនងល្អជាមួយគ្នាជានិច្ចសម្រាប់គូតួឯកប្រុសតួឯកស្រី Pong – Nune ដែលទោះបីរឿងរបស់ពួកគេចប់តាំងពីយូយាយ៉ាងណាក៏ដោយ ទាំងពីរនាក់នៅតែបន្តផ្ញើរចិត្តនឹករលឹក ក្តីស្រលាញ់ ក្តីព្រួយបារម្មណ៍យកចិត្តទុកដាក់អោយគ្នាទៅវិញទៅមកគ្រប់ពេលវេលា។

ចុងក្រោយក្នុងថ្ងៃកំណើតរបស់អ្នកនាង nuneworanuch លោក pongnawat ផុសរូបភាពចាស់ៗព្រមជាមួយសារជូពរសសេរថា “HBD my តួឯកស្រី អន់នី (ហៅតាមកូរ៉េ) @nuneworanuch សូមអោយមានសុខភាពល្អមានក្តីសុខជារៀងរាល់ថ្ងៃ ❤️។ សូមអោយក្លាយជាទីស្រលាញ់របស់មនុស្សគ្រប់គ្នាបែបនេះជារៀងរហូតចា 🎁🎉 មិនដែលបានជួបធ្វើអោយមានតែរូបចាស់ៗ យើងត្រូវជួបគ្នាខ្លះហើយមើលទៅ 🤭”។

អាចនិយាយបានថាតួឯកប្រុស តួឯកស្រីរបស់យើងគួរអោយស្រលាញ់ខ្លាំងណាស់ មិនថាបែកគ្នាយូយ៉ាងណា មិនដែលបានជួបគ្នាញឹកញ៉យដូចមុនយ៉ាងណា អ្នកទាំងពីរនៅចាំថ្ងៃកំណើតរបស់គ្នានឹងគ្នាហើយតែងតែសសេរសារជូនពរគ្នានៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនបែបនេះជានិច្ច។ Happy Birthday តារាស្រី nuneworanuch !
អត្ថបទដោយ សា



