តួឯកស្រីនាង Green សសើរលោកThanwa ជាបុរសល្អរួមសាងអនាគត មិនបោះបង់គ្រាលំបាក…

តួឯកស្រីវ័យក្មេងនាង Green Ausadaporn គឺជាតារាសម្ដែងក្នុងវិស័យសិល្បះថៃមួយរូប ដែលត្រូវបានគេទទួលស្គាល់ថាជាតារាស្រីដែលតស៊ូនឹងកាងារណាស់។ រូបនាងមិនរើសនោះឡើយមិនថាសម្ដែងជាតួអង្គអ្វី សូម្បីតែនាងធ្លាប់លេងជាតួឯក ក៏ព្រមលេងជាតួរងផងដែរឲតែមានកាងារឲនាងសម្ដែង។ ក្រៅពីនេះរូបនាងក៏មានទទួលដើរម៉ូត និងផ្សព្វផ្សាយផលិតផល ហើយក៏មានអាជីវកម្មហាងអាហារមួយផងដែរ។

ឃើញកាងារច្រើនលុយចូលគ្រប់ច្រក​បែបនេះ តែតារាស្រីនាង Green មិនមែនជាតារាដែលរកចាយហ៊ឺហារនោះឡើយ គឺរូបនាងមានបំណុលដែលត្រូវដោះ។ ដោយបំណុលនោះច្រើនលានបាត ជាបំណុលដែលឪពុករបស់នាងជំពាក់គេយកផ្ទះទៅដាក់បញ្ចាំ ហើយរូបនាងក៏ត្រូវរកលុយផ្គត់ផ្គង់គ្រួសារមើលថែទាំម្ដាយផងដែរ។ ក្នុងជីវិតលំបាកក៏មានសុខក្នុងនោះផងដែរ គឺរូបនាងមានស្នេហាដែលយល់ចិត្តគ្នាជាមួយតារាប្រុសលោក Thanwa Suriyajak ទាំងគូទាក់ទងមើលចិត្តគ្នា៨ឆ្នាំមកហើយ។ តារាស្រីនាង Green សសើរគូស្នេហ៍ថាជាបុរសដែលអាចទុកចិត្តពឹងពាក់បាននិងផ្ដល់ជាដំបូន្មានល្អៗពេលនាងជួបទុកលំបាក។ ហើយទាំងគូក៏កំពុងតែខំប្រឹងជាមួយគ្នាសង្ឃឹមថានឹងអាចដោះបំណុលបាន ហើយសាងអនាគតមួយដ៏រឹងមាំជាមួយគ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ