ម៉ូតអស់ស្ទះហើយ! Margie លែងបង្ហាញខ្លួនក្នុងរ៉ូបដែលមិនមាននរណាហ៊ានពាក់!

ម្ដាយ​កូនភ្លោះ Margie Rasri ត្រលប់​មក​គ្រងម្កុជក្នុងពិភពហ្វេសិន​វិញ ក្រោយ​ស្លៀក​សម្លៀក​បំពាក់​ទៅ​ចូលរួម​កម្មវិធី​មួយ។ ដោយកម្មវិធីនោះក៏គេឃើញមានការចូលរួមរបស់តារាជាច្រើនដូចជា Matt Pranee  ហើយគេក៏ឃើញអ្នកទាំងពីរថតរូបជាមួយគ្នាផងដែរ។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍បំផុតនោះគឺ​រ៉ូបដែលMargieពាក់ក្នុងកម្មវិធីនេះដោយធ្វើឱ្យទាក់​ភ្នែក​ពី​ដើម​ទ្រូងទោះជាយ៉ាងណាវាមិនសូវស៊ិចស៊ីដូចមនុស្សជាច្រើនយល់ ប៉ុន្តែ​វា​ជា​ឈុត​មួយ​ទៀត​ដែល​មានឌីហ្សាញល្អ​ខ្លាំង​ណាស់។ ទាល់តែមានមហាជនជាច្រើន ចូលមកលាន់មាត់តក់ស្លុតនឹងការស្លៀកពាក់របស់អ្នកម្ដាយកូនពីររូបនេះហើយនិយាយតាមត្រង់ មិនមែនអ្នកណាហ៊ានស្លៀករ៉ូបបែបនេះទេ?

Eriya