រឿងអាស្រូវជាមួយតារាប្រុសល្បីជាច្រើនតែZhao Lusi មិនខ្វល់នៅតែប្រើប្រាស់ជីវិតsingle បែបធម្មតា!

ជា​ការ​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ​ទូទាំង​ទ្វីប​អាស៊ី​ សម្រាប់​ Zhao Lu Si ជា​តារា​ស្រី​ឈាន​មុខ​គេ​ក្នុង​វិស័យ​កម្សាន្ត​របស់​ចិន​នៅ​ពេល​នេះ។ នាង​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ភាគ Dear Emperor (2018), Who Rule the World (2022) និង Love like Galaxy ( 2022) ចុងក្រោយបំផុត (ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2022)។ ដោយសារតែភាពសាកសមគ្នារវាងនឹងតារាប្រុសដែលជាតួរក្នុងរឿងរបស់នាងបានធ្វើឱ្យមានអាស្រូវស្នេហារវាងនាងនិងតារាប្រុសល្បីៗជាច្រើនរូបដូចជា Yang Yang, Wu Lei និងXiao Zhangផងដែរ។

នៅក្នុងWeibo របស់ប្រទេសចិន Lu Zi បាន​បញ្ចេញ​រូបថត​អាប់ដេត​ខ្លួន​ឯង​ក្នុង​វិស្សមកាលរដូវ​ត្រជាក់ ដែលបន្ទាប់មកនាងបានទៅជិះស្គីនៅឧទ្យានមួយក្នុងប្រទេសចិន ហើយ​សម្លៀក​បំពាក់​ដែល​ពាក់​នោះ​គឺ​ធម្មតា អាវវាលក្លៀក ខោវែងលី និងអាវដៃវែងនៅចង្កេះ។ បង្ហាញសាច់ដុំពោះខ្លាំង រូបរាង​នេះ​ច្បាស់​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើនសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់។
Eriya