ថ្ងៃនេះតារាប្រុស kugimiyas ទទួលបានរូបភាពដែលធ្វើអោយចិត្តគាត់មិនសូវសប្បាយទាំងព្រលឹមអុល ថ្មីៗនេះនៅខេត្តខុនកែនជួបព្យុះបណ្តាលអោយមានគ្រោះទឹកជំនន់លិចផ្ទះរបស់ប្រជាជន រួមផ្ទះកំណើតរបស់តារាប្រុសផងដែល។

សាច់ញាតិរបស់តារាប្រុសប្រើអ៊ិនស្តាក្រាមឈ្មោះ “khampajjsin” បានផុសរូបភាពច្រើនសន្លឹកព្រមជាមួយសារសសេរថា “ភ្លៀងធ្លាក់ពេញមួយយប់ នាំអោយមានទឹកជំនន់នៅភូមិខៅថៃ 😳#ព្យុះណូរូ” ដោយឃើញភ្លាមលោក kugimiyas ចូលមកខមមិនភ្លាមៗថា “អាណិតផ្ទះដល់ហើយ” ។

តាមក្នុងរូបភាពទឹកមិនមែនលិចធម្មតាទេ លិចដល់ពាក់កណ្តាលម៉ូតូក្នុងរយ:ពេលត្រឹមតែមួយយប់ បើភ្លៀងនៅមិនឈប់ប្រហែលលិចខ្លាំងជាងនេះ របស់របរមួយចំនួនក្នុងបរិវេណផ្ទះប្រហែលត្រូវដឹកចេញជាប្រញ៉ាប់។ ហ្វែនៗជូនពតារាប្រុសអោយទឹកឆាប់ស្រក ហើយផ្ទះជាទីស្រលាញ់ត្រឡប់មកដូចដើមវិញក្នុងពេលឆាប់!!
អត្ថបទដោយ សា




