ជានិច្ចកាល ហើយមិនដែលធ្វើអោយអ្នកតាមដានស្រងាកចិត្តសូម្បីម្តងសម្រាប់វីដេអូបង្ហាញបរិយាកាសបងប្អូននៅជាមួយគ្នាដែលអ្នកនាង chomismaterialgirl បានបង្ហោះចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។ ចុងក្រោយវីដេអូដែលអ្នកម្តាយបណ្តោយអោយបងប្រុសជួយមើលប្អូនអោយមួយភ្លែតពេលនាងយំ ធ្វើអោយទស្សនិកជនជាច្រើនអស់សំណើចនឹងសម្តីដែលផាយុ ឧស្សាហ៍រកមកលួងប្អូន។

តារាស្រីបានផុសវីដេអូនោះចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “គ្រោងការណ៍ផ្ញើរប្អូនអោយនៅជាមួយផាយុ 🌪🌬” ដែលអូនអាប៊ីហ្កេលយំខ្លាំង ហើយបងផាយុព្យាយាមនិយាយដាក់ប្អូនថា “តិចទៀតអ៊ុំចៀបមកហើយ តិចទៀតអ៊ុំចៀបមកដល់ហើយ ឈប់យំសិនៗ ដកដង្ហើមអោយវែងៗ កុំយំៗ ហើយក៏ស្រែកហៅម៉ែដោះឈ្មោះចៀបអោយមកអោយលឿនៗ”។

ពាក្យប្រាប់ប្អូនអោយ “ដកដង្ហើមអោយវែងៗ” របស់អូនផាយុបានធ្វើអោយអ៊ុំៗ ពូៗ មីងៗនៅក្នុងអ៊ិនស្តាក្រាមទាំងអស់នាំគ្នាអស់សំណើច ហើយសសើរផាយុជាខ្លាំងដែលចេះរកនឹកពាក្យមកនាំប្អូននិយាយដើម្បីកុំអោយយំ។ ថ្វីត្បិតលើកនេះលួងមិនបានសម្រេច តែអូនផាយុទិញចិត្តទស្សនិកជនបានរាប់សែននាក់ព្រោះភាពគួរអោយស្រលាញ់របស់គាត់។
អត្ថបទដោយ សា




